Tuesday, January 3, 2017

មហារីក​ជា​ជំងឺ​តំណរ​ពូជ​ឬ​យ៉ាងណា​? - Cancer is a disease inherited or not? ខំរៀន.khomrean.com

 

មហារីក​ជា​ជំងឺ​តំណរ​ពូជ​ឬ​យ៉ាងណា​?

តាម​ការសិក្សា​អង្កេត​ស្រាវជ្រាវ បាន​បង្ហាញថា មាន​ប្រភេទ​ជំងឺមហារីក​ខ្លះ គឺ​ហាក់​នឹង​ងាយ​កើតមាន ចំពោះ​មនុស្ស​មួយចំនួន គឺ​អាស្រ័យទៅលើ​កត្តា​តំណពូជ​។ នេះ​ក៏​ព្រោះតែ វា​ត្រូវបាន​បង្ហាញថា​ហ្សែ​ន មាន​តួនាទី នៅក្នុង​ការវិវត្តន៍រ​បស់​ជំងឺមហារីក​មួយចំនួន ។​

​ការសិក្សា​ក្នុងពេល​បច្ចុប្បន្ននេះ បង្ហាញថា តំណពូជ​គឺមាន​ទំនាក់ទំនង​ជាខ្លាំង​បំផុត ជាមួយនឹង ជំងឺ មហារីក ពោះវៀន​, សុដន់ និង ជំងឺមហារីក​ក្រពះ ។ ប្រហែលជា ៥ ទៅ ១០​ភាគរយ គឺ​ត្រូវបាន​គិតថា វា​កើតមាន​ដោយសារ កត្តា​តំណពូជ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ វា​ត្រូវបាន​គេ​ដឹងថា មូលហេតុ​ដែល​ចំបង​ជាងគេ នៃ​ជំងឺមហារីក​ភាគ ច្រើន​នោះ គឺ​បណ្តាលមកពី​កត្តា​មជ្ឈដ្ឋាន​ខាងក្រៅ មានដូចជា ការជក់បារី​, ការផឹក​ស្រា​,​របប​អាហារ​, ការបង្ក​រោគ​, កាំរស្មី​, ថ្នាំ និង សារជាតិ​គីមី​ជាដើម ។​

​ជំងឺមហារីក​សុដន់ និង កត្តា​ហ្សែ​ន​
​វា​ស្ទើរតែ ២៩០០​ករណី​នៃ​ជំងឺមហារីក​សុដន់ បានកើត​មាននៅ​ក្នុងប្រទេស​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ ហើយ​វា​គឺជា​ប្រភេទ​ជំងឺមហារីក ដែល​តែង​កើតមាន​ជាទូទៅ​បំផុត ចំពោះ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​។ មាន កត្តា​ជាច្រើន ដែល​បានកំណត់​ពី ការ​ប្រឈម​នឹង​ការកើត​មាននូវ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី ហើយ បញ្ហា​ជា​ចំបង​នោះ គឺ​អាយុ​។ ហើយ​ជំងឺមហារីក​អូវែ ក៏​ជា​កត្តា​ប្រឈម​ដ៏​សំខាន់​មួយទៀត ចំពោះ​ជំងឺ មហារីក​សុដន់​ផងដែរ​។ ប្រហែលជា ១ ក្នុងចំណោម ២០​ករណី​នៃ​ជំងឺមហារីក​សុដន់ គឺអាច​រួមចំណែក ពី​កត្តា​តំណពូជ ។​

​ជំងឺមហារីក​ពោះវៀន និង កត្តា​ហ្សែ​ន​
​ស្ទើរតែ ៣៥០០​ករណី ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា កើតមាន​នូវ​ជំងឺមហារីក​ពោះវៀន នៅក្នុង ប្រទេស​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ ។ វា​ជា​ប្រភេទ​ជំងឺមហារីក លំដាប់​ទី​ពីរ បន្ទាប់ពី​ជំងឺមហារីក​ក្រពេញ ប្រូ​ស្តា​ត​។ ក៏ដូចជា ជំងឺមហារីក​សុដន់​ផងដែរ កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​ដ៏​ខ្លាំង​បំផុត​នោះ គឺ​កត្តា​អាយុ ។​

​ជំងឺមហារីក និង ប្រវត្តិ​សុខភាព​របស់​ក្រុមគ្រួសារ​
​ប្រសិនបើ​គ្រួសារ​អ្នក មាន​ប្រវត្តិ​ជំងឺមហារីក​ខ្លាំងក្លា នោះ​ជាធម្មតា​វា​មានន័យថា ប្រភេទ​នៃ​ជំងឺ មហារីក​ដូចគ្នា បាន​កើតមាន​ចំពោះ​សមាជិក​ក្រុមគ្រួសារ​អ្នក ជាច្រើន​ជំនាន់​មកហើយ ឬ មាន​សមាជិក ណា​ម្នាក់ ធ្លាប់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ នៅក្នុង​អាយុ​ក្មេង ជាង​សភាព​ធម្មតា​។​

​សម្រាប់​អ្នក ដែលជា​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​នេះ អាច​នឹងត្រូវ​បានធ្វើកា​រ​ណែនាំ អោយទៅ ជួប​ប្រឹក្សា​នឹង​អ្នកមាន​ជំនាញ ផ្នែក​ហ្សែ​ន ដែលជា​កន្លែង​អាច​រាយការណ៍​បាន​ពី សមាជិកគ្រួសារ​ណា ម្នាក់​ដែល​អាចមាន​ផ្ទុក​វា នឹងត្រូវ​បានធ្វើ​ការពិនិត្យ​តាមដាន និង ប៉ាន់ប្រមាណ​ពី ការ​ប្រឈម​ទៅនឹង ជំងឺមហារីក​នេះ ។​

​ប្រសិនបើ​សមាជិក​ណា​ម្នាក់ ត្រូវបាន​សន្មត​ថា មានការ​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ការកើត​មាននូវ​ជំងឺ នេះ​ក្នុង​កម្រិត​ខ្ពស់ នោះ​អ្នកជំនាញ​អាច​នឹង រៀបចំ​នូវ​ការធ្វើ​តេស្ត​តាមដាន​ពិនិត្យ ដើម្បី​ស្វែងរក​ពី សញ្ញា ណាមួយ របស់​ជំងឺមហារីក​អោយបាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើបាន​។​

​ជំងឺមហារីក ដែល​ត្រូវបាន​គេ​ជឿថា មាន​ទំនាក់ទំនង​ជាមួយនឹង​ហ្សែ​ន មានដូចជា​៖
​ជំងឺមហារីក​សុដន់​។​
​ជំងឺមហារីក​ពោះវៀន​។​
​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត​។​
​ជំងឺមហារីក ក្រពះ ៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព​ និងត្រួតពិនិត្យ​ដោយ www.health.com.kh

No comments:
Write comments

ADVERTISEMENT(670 X 100)