Saturday, December 3, 2016

អាការៈដែល​អ្នកត្រូវការ​សម្រាល​​​កូន​ហើយ​ - The symptoms you need birth - ខំរៀន.khomrean.com

 

អាការៈដែល​អ្នកត្រូវការ​សម្រាល​​​កូន​ហើយ

ការ​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​ការដឹង ប៉ុន្តែ អា​ការៈបញ្ជាក់​ថា ត្រូវការ​សម្រាលកូន​ហើយ ក៏​ជា​រឿង​កាន់តែ​សំខាន់​ជាងនេះទៅទៀត ហើយ​ក៏​សង្ឃឹម​ថា មិន​មាន​ការ​ភណ្ឌ​ច្រឡំ​ដែរ ប៉ុន្តែ បើសិន​ជា​អ្នក​មិន​ច្បាស់​ទេ ចូរ​កុំ​ភ្លេច​ទាក់ទង​គ្រូពេទ្យ ឬ​ឆ្មប់​។ 

​ការ​សម្រាលកូន​នឹង​កើតឡើង​ខុសៗ គ្នា​ពី​ស្ត្រី​ម្នាក់ៗ ប៉ុន្តែ អា​ការៈសំខាន់​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ចាប់ផ្តើម ត្រូវការ​សម្រាលកូន​នោះ គឺ​ត្រូវតែ​មាន​លក្ខណៈ​ខ្លាំងក្លា ស្បូន​កន្ត្រាក់​ទៀងទាត់​។ 
ក្នុងពេល​មាន​ផ្ទៃពោះ មាត់ស្បូន​នឹង​ពាស​ទៅដោយ​ទឹករំអិល​ជាច្រើន ដែល​ជា​សញ្ញា​បញ្ជាក់ថា មាត់ស្បូន​កំពុងតែ​ចាប់ផ្តើម​បើក​។​

​អា​ការៈផ្សេងៗ​ទៀត​ដែល​ថា អ្នកនឹង​សម្រាលកូន​នោះ មានដូចជា ៖
​បែក​ទឹកភ្លោះ​
​ឈឺ​ខ្នង​
ចង់​ទៅ​បន្ទប់ទឹក​ជាបន្ទាន់ ដោយសារ​តែ​ក្បាល​កូន ធ្លាក់ចុះ​មក​ខាងក្រោម​៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ pregnancybirthbaby.org.au​
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

No comments:
Write comments

ADVERTISEMENT(670 X 100)