Saturday, December 3, 2016

ស៊ុប​សុខភាព​សម្រាប់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ - Soup for health pregnancy mother - ខំរៀន.khomrean.com

 

ស៊ុប​សុខភាព​សម្រាប់​អ្នក​ម្តាយ​មាន​ផ្ទៃពោះ
ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​ស៊ុប​ម្យ៉ាង​ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ម្តាយ​បាន​។ ម្យ៉ាងទៀត​វា​នឹង​ជួយ​អ្នក​មិនឲ្យ​មាន​អា​ការៈខ្វះឈាម​ឡើយ ថែមទាំង​ធ្វើឲ្យ​ឈាមដើរ​បានល្អ​ទៀតផង​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះ​ទៅ​?



គ្រឿងផ្សំ ៖ ដំឡូងបារាំង​ចំនួន​៥០​ក្រាម ពុទ្ធ្រា​ក្រហម​ចំនួន​៣​គ្រាប់ ការ៉ុត​ចំនួន​១០០​ក្រាម សាច់ជ្រូក​បី​ជាន់​ចំនួន​២០០​ក្រាម ស្លឹក​ខ្ទឹម​ចំនួន​១០​ក្រាម ខ្ញី​ចំនួន​២​បន្ទះ ទឹក​ចំនួន​៥០​មី​លី​លីត្រ អំបិល​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ​តូច​។​

របៀប​ចម្អិន ៖
1.​ ​ដំបូង​អ្នក​ត្រូវ​ចិត​សំបក​ការ៉ុត និង​ដំឡូងបារាំង​ចេញ រួច​ចិត​ជា​ដុំៗ​។​

2.​ ​បន្ទាប់​មក​អ្នក​អាច​ចិត​ខ្ញី​ជា​បន្ទះ ស្លឹក​ខ្ទឹម​កាត់​ជា​កង់ៗ សាច់ជ្រូក​ចិត​ជា​បន្ទះៗ​។​

3.​ ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​សាច់ជ្រូក​បី​ជាន់​នោះ​ទៅ​ស្រុះទឹកក្តៅ​ដើម្បី​បំបាត់​ជាតិគីមី​ទើប​ស្រង់​ឡើង​។​

4.​ ​ក្រោយពេល​ដែល​រៀបចំ​គ្រឿង​ផ្សំ​ទាំង​អស់​រួច អ្នក​អាច​ដាក់​ទឹក​ក្នុង​ឆ្នាំង រួច​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ទៅ​ដាំ​ឲ្យ​ពុះ ទើប​ប្តូរ​មក​ភ្លើង​តូច​រំងាស់​ចំនួន​កន្លះ​ម៉ោង រួច​ដាក់​អំបិល​បន្តិច​ចូល​ទៅ​ភ្លក់​រសជាតិ​ជា​ការ​ស្រេច​៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ pcbaby.com.cn
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 

No comments:
Write comments

ADVERTISEMENT(670 X 100)