Saturday, December 3, 2016

ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ចៀសវាង​ការ​ញ៉ាំ​សាច់​ឆៅ​ ឬឆ្អិនមិនល្អ - Pregnant women should avoid eating raw food - ខំរៀន.khomrean.com

 

ហេតុផល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ចៀសវាង​ការ​ញ៉ាំ​សាច់​ឆៅ​ ឬឆ្អិនមិនល្អ

មាន​អាហារ​មួយចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួ​រញ៉ាំ ព្រោះ​តែ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ ឬ​បង្ក​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​។ ចូរ​ប្រាកដថា អ្នក​បាន​ដឹង​អំពី​ការពិត​សំខាន់ៗ អំពី​អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​ហើយ ក្នុងពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ ពេលនេះ យើងខ្ញុំ​សូម​បកស្រាយ​នូវ​ហេតុផល​មួយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ចៀសវាង​ការ​ញ៉ាំ​សាច់​ឆៅ​ដូចតទៅ​។​

​មូលហេតុ​ធំ​បំផុត ដែល​ត្រូវ​ចៀសវាង​ការ​ញ៉ាំ​សាច់​ឆៅ​នោះ​គឺថា សាច់​ឆៅ​អាច​បង្ក​ជា​ជំងឺ Toxoplasmosis ដែល​វា​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិត​មួយ​ប្រភេទ ដែល​មាន​ក្នុង​ដី លាមក​ឆ្មា និង​ទឹក​មិន​ស្អាត​។ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ជំងឺ​នេះ​អាច​បណ្តាលឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ យក​ល្អ​គួរតែ​ចាំ​ថា ជំងឺ Toxoplasmosis កម្រ​កើតមាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ណាស់​។ 
បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុងតែ​ប្រឈមមុខ​នឹង​ជំងឺ​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឆ្មប​ចុះ​។ បើសិន​ជា​អ្នក​ឆ្លង​រោគ​ខាងលើ ខណៈពេល​មាន​ផ្ទៃពោះ​មែន​នោះ វា​ក៏​មាន​ការព្យាបាល​ដែរ​។ 
ចូរ​កុំ​ភ្លេច​លាង​សម្អាត សម្ភារៈ​ផ្ទះបាយ​ឲ្យបាន​ស្អាត​ល្អ​ទាំងអស់ ក្រោយ​ពី​រៀប​ចាំ​សាច់​ឆៅ​ចម្អិន​រួច​។ យក​ល្អ គួរតែ​ចាំ​ថា ត្រូវ​លាង និង​សម្ងួត​ដៃ​ផង ក្រោយ​ពី​ប៉ះពាល់ ឬ​កាន់​សាច់​ឆៅ​។ ព្រោះថា​បើ​សិន​ជា​អ្នក មិន​ធ្វើ​បែប​នេះ​ទេ វា​នឹង​ជួយ​ចម្លង​មេរោគ​គ្រោះថ្នាក់​ដូចជា មេរោគ​គ្រុនពោះវៀន និង​រលាក​ពោះវៀន ដែល​ជាហេតុ​នាំ​ឲ្យ​ពុល​ចំណីអាហារ​បាន​។ 
​អ្វី​ដែល​សំខាន់​គឺ ចម្អិន​សាច់​គ្រប់​ប្រភេទ​ឲ្យបាន​ឆ្អឹន​ល្អ រហូត​ដល់​លែងមាន​ស្លាម​ឈាម ឬ​សាច់​នៅ​ពណ៌​ផ្កាឈូក​ទៀត​។ ចំពោះ​សាច់​ក្នុង​បឺ​ហ្គ័​រ ក៏​ដូចគ្នា​ដែរ​៕
ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ pregnancybirthbaby.org.au
ប្រែ​សម្រួល​ដោយ ៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

No comments:
Write comments

ADVERTISEMENT(670 X 100)