Saturday, December 3, 2016

ម្តាយ​សម្រាលកូន​ដោយ​វះកាត់​គ្រប់រូប​គួរ​អនុវត្ត​ - The point that surgeon mother should be practiced - ខំរៀន.khomrean.com

 

ចំណុច​សំខាន់​ដែល​ម្តាយ​សម្រាលកូន​ដោយ​វះកាត់​គ្រប់រូប​គួរ​អនុវត្ត​ឲ្យ​ខានតែបាន​
ពាក្យ​ថា​សម្រាល​ដោយ​វះកាត់​មិនមែន​អ្នក​ម្តាយ​ភាគច្រើន​ចង់​លឺ ឬ​ទទួលយក​នោះ​ទេ​។ ប៉ុន្តែ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​វា​ហើយ វា​ពិតជា​មិន​អាច​ចៀស​ផុត​ឡើយ ជាពិសេស​បើសិនជា​សុខភាព​របស់​ម្តាយ និង​កូន​មាន​ការប៉ះពាល់​ខ្លាំង​ក្នុងពេល​សម្រាល​​ដោយ​ធម្មជាតិ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ត្រូវ​ឆ្លងកាត់​ការ​សម្រាលកូន​ដោយ​វះកាត់ មាន​ចំណុច​មួយចំនួន​សំខាន់ៗ ដែល​អ្នក​ត្រូវ​តែ​ធ្វើតាម​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ជា​សះ​របួស​ដូចខាងក្រោម​នេះ​៖

1.​ ​ត្រូវ​ធ្វើ​ចលនា​ចុះឡើង​ឲ្យបាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​បាន​ក្រោយពី​ដក​ទុយ​យូស៊ុង​ទឹកនោម​រួច​
2.​ ​នៅ​ពេលដែល​គ្រូពេទ្យ​អនុញ្ញាតិឲ្យ​ចូល​បន្ទាប់​ទឹកហើយ ចូរ​ធ្វើយ៉ាងណា​ព្យាយាម​ងើប​ដើរ​ដោយ​ខ្លួនឯង​ឲ្យបាន​ច្រើន​
3.​ ​រយៈពេល​យ៉ាង​ហោច​ណាស់​ពីរ​ថ្ងៃ​ក្រោយ​សម្រាល អ្នក​ប្រហែលជា​ត្រូវ​ពេទ្យ​ចាក់​សេរ៉ូម​ជាប់ និង​មិន​ឲ្យ​ញ៉ាំ​អ្វី​ទាំងអស់​
4.​ ​ជៀសវាង​ការលើក​របស់​របស់​ធ្ងន់ តែ​អាច​បី​កូន​បាន​
5.​ ​មិន​ត្រូវ​ចាប់ផ្តើម​ហាត់ប្រាណ​ភ្លាមៗ​ទេ​ក្រោយ​សម្រាលកូន​រួច​
6.​ ​មិន​ត្រូវ​ប្រើ ឬ​ពាក់​ខ្សែក្រវ៉ាត់​រឹង​ក្បាលពោះ​ដើម្បី​សម្រក​ខ្លាញ់​ក្បាលពោះ​ឡើយ​
7.​ ​ធ្វើយ៉ាងណា​ថែរក្សា​កន្លែង​វះកាត់​ឲ្យបាន​ល្អ ជា​ពិសេស​កុំឲ្យ​វា​ត្រូវ​ទឹក​ឲ្យសោះ រហូត​ដល់​វា​ជា​
8.​ ​ចូរ​គេង​ក្នុង​ជំហ​ណា​ដែល​មាន​ផា​សុកភាព ជាពិសេស​ការ​គេង​ផ្អៀង​តែម្តង​
9.​ ​អ្នក​អាច​ដាក់​កូន​ឲ្យនៅ​គេង​ក្បែរ​អ្នកបាន ព្រោះ​វា​ជួយ​កាត់​ប​ន្ថ​ការដាក់សម្ពាធ​លើ​កន្លែ​ង​វះ​បើ​សិន​​ជា​បី​គេ​ច្រើន​
10.​ ​ចូរ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ចៀសវាង​ការ​ទល់លាមក​
11.​ ​មិន​ត្រូវ​មិន​បំបៅ​ដោះ​កូន​ឡើយ​
12.​ ​ចាប់ផ្តើម​ជីវិត​ផ្លូវភេទ​វិញ​បន្តិច​ម្តងៗ​
13.​ ​កាលណា​មាន​អាការៈ​ក្តៅខ្លួន ឈឺក្បាល និង​ក្អួតចង្អោ ខណៈពេល​ដែលរ​បួស​មិនទាន់​ជា​ស្រួលបួល​ផង​នោះ វា​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ​ហើយ ដូច្នេះ​គួរតែ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​
14.​ ​ចូរ​ចៀសវាង​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដោយ​ខ្លួនឯង​
15.​ ​ដាក់ចិត្ត​ដាក់​កាយ​ដើម្បី​ទទួលយក​ស្នាម​សម្លាក​លើ​ពោះ​ក្រោយ​ពី​សម្រាល​ដោយ​វះកាត់​រួច​៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ thehealthsite
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

No comments:
Write comments

ADVERTISEMENT(670 X 100)