Friday, December 2, 2016

ភេសជ្ជៈ​សម្រាប់​អ្នក​ម្តាយ​មាន​អា​ការៈក្អួត​​ - Drinks for mothers with symptoms of vomiting (pregnancy) - ខំរៀន.khomrean.com​

 

ភេសជ្ជៈ​សម្រាប់​អ្នក​ម្តាយ​មាន​អា​ការៈក្អួត​
នៅពេលដែល​មាន​ផ្ទៃពោះ មាន​ស្ត្រី​មួយចំនួន​តែងតែមាន​អាការៈ​ក្អួត​ជានិច្ច​។ ដូចនេះ​អ្នក​អាច​ធ្វើ​ភេសជ្ជៈ​នេះ​មក​ញ៉ាំ​បាន វា​មិន​ត្រឹមតែ​សម្រាល​ដល់​អាការៈ​ក្អួត​ទេ ថែម​ទាំង​អាច​បំបាត់​ក្អក និង​ជួយ​អ្ន​កឲ្យងាយស្រួល​បត់ជើ​ង​តូច​ទៀតផង​។ តើ​មាន​របៀប​ធ្វើ​បែប​ណា​ខ្លះ​ទៅ​?



គ្រឿងផ្សំ ៖ ក្រូចឃ្វិច​ចំនួន​២​ផ្លែ​តូច ក្រូចឆ្មារ​ចំនួន​មួយ​បន្ទះ ទឹកឃ្មុំ​ចំនួន​២​ស្លាបព្រា​កាហ្វេ​។​

​របៀប​ធ្វើ ៖

1.​ ​ដំបូង​អ្នក​ត្រូវ​បកសំបក​ក្រូចឃ្វិច​ចេញ រួច​បកស​រសៃសៗ​ចេញ ហើយ​យក​គ្រាប់​ចេញ​។​
 
2.​ ​បន្ទាប់​មក​អ្នក​អាច​ចាក់​ក្រូចឃ្វិច​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក ដោយ​លាយ​ជាមួយ​ទឹក​ដែល​ដាំ​ឆ្អិន​បរិមាណ​ល្មម​។​
 
3.​ ​បន្ទាប់មក​ទៀត​ទើប​ចាក់​ទឹកឃ្មុំ​ចូល​។​
 
4.​ ​ក្រោយពេល​ដែល​ចាក់​ចូល​រួច អ្នក​អាច​ចាប់ផ្តើម​កិន​វា​។​
 
5.​ ​ចុងក្រោយ​អ្នក​អាចដាក់​ក្រូចឆ្មារ​មួយ​បន្ទះ​ចូល​ក្នុង​កែវ រួច​ចាក់​ភេសជ្ជៈ​ដែល​កិន​រួច​នេះ​ចូល រួច​យកមក​ញ៉ាំ​ជាការ​ស្រេច​៕
 

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

No comments:
Write comments

ADVERTISEMENT(670 X 100)