Friday, December 2, 2016

ភេសជ្ជៈ​សម្រាប់​អ្នក​ម្តាយ​មាន​អាការៈ​ក្តៅ​ក្នុង - Drinks for mothers suffering from hot inside the body during pregnency - ខំរៀន.khomrean.com

 

ភេសជ្ជៈ​សម្រាប់​អ្នក​ម្តាយ​មាន​អាការៈ​ក្តៅ​ក្នុង
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​មាន​អាការៈ​ក្តៅ​ក្នុង​ដោយសារ​តែ​ពិសារអា​ហា​រ​បំពង​ខ្លាញ់​ច្រើន អ្នក​អាច​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​បាន​។ តើ​មាន​របៀប​ធ្វើ​បែប​ណា​ខ្លះ​ទៅ​?






​គ្រឿងផ្សំ ៖ ផ្លែ​ស្រការ​នាគ​ចំនួន​មួយ​ផ្លែ ឳ​ឡឹ​ក​ចំនួន​មួយ​បន្ទះ​តូច ទឹកដោះគោ​ជូរ​ចំនួន​១២០​ក្រាម ទឹក​ដាំ​ពុះ​ចំនួន​បន្តិច​។​

របៀប​ធ្វើ ៖
1.​ ​ដំបូង​អ្នក​ត្រូវ​បកសំបក​ផ្លែ​ស្រការ​នាគ​ចេញ រួច​យក​តែ​សាច់ ហើយ​ចិត​ជា​ដុំ​តូចៗ​។​
 

2.​ ​បន្ទាប់​មក​អ្នក​អាច​ចិត​ឳ​ឡឹ​ក​ជា​ដុំ​តូចៗ​ដូចគ្នា​។​
 

3.​ ​បន្ទាប់មក​ទៀត​អ្នក​អាច​ចាក់​ផ្លែ​ស្រការ​នាគ ឳ​ឡឹ​ក ទឹកដោះគោ​ជូរ និង​ទឹក​បន្តិច​ចូលទៅ​ក្នុង​ម៉ាស៊ីន​កិន​។​
 

4.​ ​អ្នក​អាច​កិន​ឲ្យ​ម៉ត់ ហើយ​ចាក់​ចូល​កែវ​ញ៉ាំ​ជាការ​ស្រេច​៕
 
ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

No comments:
Write comments

ADVERTISEMENT(670 X 100)