Friday, December 2, 2016

មូលហេតុ​នៃ​ការ​រលូត​កូន ដែល​ស្ត្រី​គ្រប់​រូប​មិន​សូវ​ដឹង​ច្បាស់ - Course of the miscarriage​ every women during pregnancy - ខំរៀន.khomrean.com

 

មូលហេតុ​នៃ​ការ​រលូត​កូន ដែល​ស្ត្រី​គ្រប់​រូប​មិន​សូវ​ដឹង​ច្បាស់​

មាន​ស្ត្រី​ច្រើនណាស់​ដែល​ឆ្ងល់​ថា តើ​ការ​រលូត​កូន​របស់​គេ​គឺ​ជា​កំហុស​របស់​ខ្លួនឯង​ឬ​អត់​។ ករណី​ភាគច្រើន ការ​រលូត​កូន​គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ធ្លាប់បាន​ធ្វើ ឬ​មិន​ធ្លាប់​ធ្វើ​ពី​មុន​នោះទេ​។ វា​មិន​មាន​អំណះអំណាង​ណាមួយ​ដែល​បញ្ជាក់ថា ការ​ហាត់ប្រាណ ស្ត្រេ​ស ការធ្វើការងារ ឬ​រួម​ភេទ នាំ​ឲ្យ​រ​លូតកូន​នោះទេ​។ 

​ឪពុក​ម្តាយ​ភាគច្រើន​មិន​ធ្លាប់​ដឹង​ថា​មូលហេតុ​នៃ​ការ​រលូត​កូន​នេះ​ជា​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។ យ៉ាងណាមិញ គេ​គ្រាន់តែ​ដឹងថា ការ​រលូត​កូន​ច្រើន​តែ​កើត​ឡើង​ដោយសារ​តែ​កូន​លូតលាស់​មិនបាន​គ្រប់គ្រាន់ ដែល​វា​ច្រើនតែ​បណ្តាលមកពី​ភាពមិនធម្មតា​នៃ​ក្រូម៉ូសូម និង​កើតឡើង​ភ្លាមៗ ព្រមទាំង​មិន​មែន​ជា​បញ្ហា​ដំណពូជ​ឡើយ​។ 
អ្វី​ដែល​ជា​រឿង​ម្តងម្កាល​នោះ​គឺថា ការ​រលូត​កូន​អាច​បណ្តាលមកពី​៖
​- ភាព​មិន​ធម្មតា​របស់​អ័រម៉ូន​
​- ប្រព័ន្ធ​ភាពស៊ាំ និង​បញ្ហា​កំណក​ឈាម​
​- បញ្ហា​ជំងឺ​ដូចជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត ឬ​ទឹកនោមផ្អែម​
​- ការបង្ក​រោគ​ធ្ងន់​ធ​ញ​ងរ​ដែល​ធ្វើឲ្យ​ក្តៅខ្លួន​ខ្លាំង​
​- បញ្ហា​រាងកាយ​ជាមួយ​ស្បូន ឬ​មាត់ស្បូន​

ស្ត្រី​ទំនងជា​ប្រឈម​នឹង​ការ​រលូត​កូន​កាន់តែ​ខ្ពស់​បើសិន​ជា​ពួកគេ​៖
​- អាយុ​កាន់តែច្រើន​
​- ជក់បារី​
​- ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​ត្រីមាស​ដំបូង​
​- ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ តែ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើនពេក​៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ pregnancybirthbaby.org.au
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

No comments:
Write comments

ADVERTISEMENT(670 X 100)