Friday, December 2, 2016

ប្រភេទ របាំខ្មែរ - Categories of Khmer Dancing - ខំរៀន.khomrean.com

 

របាំខ្មែរ

របាំគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ជាណជាតិនីមួយៗ។ហើយវាមានច្រើនបែប ច្រើន​​សណ្ឋានទៅតាមប្រពៃរបស់ខ្លួន។

របាំត្រុដិ
របាំនោះជារបាំប្រជាប្រិយមួយបែប ដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិ សព្វសាធុការជូនពរដល់អ្នកស្រុកនិងបណ្តេញគ្រោះចង្រៃ ព្រមទាំងដើម្បីសុំទឹកភ្លៀងអោយស្រេចពេញមួយឆ្នាំផងដែរ។ ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរនៅពេលគេប្រារព្ធពិធីបន់ស្រន់សុំទឹកភ្លៀងដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូរ។ ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយចូលមកក្នុងស្រុកហើយនឹងកើតឧបទ្រុបចង្រៃបែបណាមួយមិនខាន។ គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះហើយសុំពរជ័យពីសត្វនោះវិញ។ ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុកបង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែជាសត្វព្រៃដែលជាបង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេង ម្សៅចងដៃអំបោះកម្រងផ្កា អោយទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រុបនោះពុំអាចកើតឡើងទៀតឡើយ។

របាំគោះអង្រែ
កាលពីសម័យដើម គេនិយមលេងរបាំគោះអង្រែសឹងតែគ្រប់ភូមិស្រុក ប៉ុន្តែមកដល់សព្វថ្ងៃរបាំនេះនោះសេសសល់បន្តិចបន្តួចតែក្នុងកន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬកន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចជា សំរោងចុងកាល់ជាំក្សាន្តជាដើម។ លោក គុយ ហួក បានរាយការណ៍ថា អ្នកស្រុកសូទ្រនិគមហៅរបាំគោះអង្រែថារបាំកួយនិងរាកួយ។ ឃើញថាមានជាប់ឈ្មោះកុលសម្ព័នខ្មែរដើមមួយហៅថាជ កួយដែលជាហេតុនាំអោយគេសន្និដ្ឋានថា របាំគោះអ្រែមានដើកំណើតមកពីសាសន៍កួយនេះឯង។ ឯកសារឆ្លើយឆ្លងពីសមាជិកនៃក្រុមជំនុំទំនៀមទំន្លាប់ថា របាំនេះចម្លងមកពីប្រទេសហ្វីលីពីនតាពីរជ្ជកាលព្រះបាទនរោត្តម កាលដែលព្រះអង្គទ្រង់យាងតៅក្រុងមានីល ហើយពួកបរិពារព្រះក៏បានរៀបចំរបាំនេះយកមកលេងនៅប្រទេសខ្មែរយើង។ ប៉ុន្តែនៅមានមតិមួយចំនួនទៀតយល់ឃើញថា ជនជាតិកួយក្តី ហ្វីលីពីនក្តីសុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអរីយធម៌អូស្ត្រូអាស៊ីដូចគ្នា។ ដូច្នេះរបាំគោះអង្រែមេះមានដើមកំណើតមកពីមនុស្សជាន់ដើមទានោះ មិនប្រាកដរបស់ជនជាតិណាតែម្នាក់ឯងឡើយ។

របាំយីកេ
ខ្មែរយើងនិយមលេងរបាំយីកេនេះតាំងពីយួរយារណាស់មកហើយ។ គេច្រើនលេងរបាំយីកេនៅពេលបុណ្យទាន ឬនៅពេលលំហែពីកិច្ចការស្រចំការ។គេតែងបង្កើតវង់របាំយីកេប្រចាំភូមិស្រុករបស់គេ ហើយដែលមានអ្នកស្រុកស្រីប្រុសក្មេងចាស់ចូលរាំក្នុងវង់របាំនេះដែរ។ ម៉្លោះហើយរបាំនេះក៏មានការរីកចម្រើនលូតលាស់ ដោយសារការនិយមរាប់អានយ៉ាងខ្លាំងអំពីសំណាក់អ្នកស្រុកនេះឯ។ប៉ុន្តែ របាំនេះខ្សត់ខ្សោយទៅវិញនៅគ្រាដែលប្រទេសយើងមានការលាចលក្នុងរវាងដើមសតវត្សទី១៩ រហូតដល់សម័យអនាព្យាបាលបារាំង។ចាប់ក្រោយពេលនោះមករបាំយីកេក៏មានជីវិតឡើងវិញ។ ចំពោះប្រភពនៃរបាំយីកេអ្នកស្រាវជ្រាវខ្លះបានអោយដឹងថារបាំនេះមានដើមកំណើតមកពីពួជ្វា ឬម័លយូរហើយទំនងចូលមកស្រុកខ្មែររយះព្រះបាទជវ័នទី២ដែលយាងទៅគង់នៅប្រទេសជ្វាអស់ពេលយ៉ាងយូរឬតាមរយះចាម។

របាំឆៃយាំ
គេនិយមលេងរបាំនេះជាញឹកញាប់ក្នុងពិធីបុណ្យទានដូចជា បុណ្យផ្កា កឋិន បំបួសនាគជាដើម។ របាំឆៃយាំធ្វើអោយបរិយាកាសមានសភាពអឹកធឹកណាស់ ព្រោះចង្វាក់ភ្លេងមានសន្ទុះហ៊ឹកហ៊ាក់ស្រប់តាមកាយវិការលោតចុះឡើង ញាក់មុខ ញាក់ខ្លួន ក្រមិចក្រមើមគួរអោយអ្នកស្តាប់ឬអ្នកមើលរីករាយជាខ្លាំង។ ការស្រាវជ្រាវម្រវត្តិនៃរបាំនេះ ពុំទាន់បានលទ្ធផលនៅឡើយទេប៉ុន្តែគេអាចសន្និដ្ឋានបានខ្លះថា របាំនេះប្រាកដជាមានសំណលអរីយធម៌មនុស្សជាន់ដើមលើទឹកដីខ្មែរនេះឯង។

របាំរាវង់
របាំរាវង់បាជារបាំនេះមានឈ្មោះថា រាំវង់ ព្រោះរបាំនេះប្រព្រឹត្តទៅជុំវិញតុផ្កា មានគូរប្រុសស្រីដើររាំបន្តបន្តាប់គ្នាជាវង់មូល។លាវហៅរបាំនេះថា ឡាលាវឬឡាំកេន ឯសៀមហៅថាឡាំថួន។ តាមពិតរបាំរាំវង់ជាសិល្បះចាស់ បុរាណ ដែលប្រភពដើមនៅប្រទេសខ្មែរយើងនេះឯង។ ប៉ុន្តែរបាំនេះក្រោយមកជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបគេរួចហើយ ទើបចូលមកប្រទេសខ្មែរវិញ។សព្វថ្ងៃរបាំនេះក្លាយទៅជារបាំប្រជាប្រ័យទៅហើយ។ គេតែងតែសង្កេតឃើញនៅគ្រប់ខេត្តមានការនិយមរែវង់ ជាពិសេសនៅពលបុណ្យចូលឆ្នាំ។ ជួនកាល គេរាំនៅពេលទំនេរពីការងារ ឬក្នុពិធីជប់លៀង ក្នុងឪកាស់ពិធីអាពាហ៏ពិពាហ៏ និងក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ។

របាំក្ងោក
របាំក្ងោកជារបាំដែលគេប្រទះឃើញជាំពិសេសនៅតំបន់បៃលិន។ បណ្តារជនបរប៉ៃលិនច្រើនជាជនជាតិកុឡា ដែចូលសញ្ជាតិខ្មែរ។ ពេចូលឆ្នាំ គេនីយមរាំក្ងោកឪ្យបណ្តាជនមើលកំសាន្ត។ តាមមតិអ្នកស្រុកប៉ៃលិនថា របាំក្ងោកមានប្រវត្តិទាក់ទងនិងរឿងព្រេង។ ប៉ុន្តែ បើតាមការស្រាវជ្រាវ របាំក្ងោកនេះសេសសល់ពីអរីធម៌អាស្ក្រូអាស៊ីដូចរបាប្រជាប្រ័យដទៃទៀតដែរ។ រីឯទំនុកច្រៀងនៃរបាំនេះនៅជាពាក្យតុឡានៅឡើយ ដែលមានន័យថាជាសេចក្តីបួងសួងប្រសិទ្ធពរជ័យដលអ្នកស្រុកឪ្យបានសុខចំរើនឪ្យមានទឹកភ្លៀងគ្រប់គ្រាម់ឪ្យជីកដីរកត្បូងបានផលល្អ។ ល។ ក្រៅពីរបាំប្រជាប្រ័យដែលរៀបរាប់រួចមកហើយមានរបាំប្រជាប្រ័យខ្លះទៀតដែរ សព្វថ្ងៃមិនសូវនិយមយកមកលេងកំសាន្តដូចជា របាំបុកអង្រែ របាំកន្តែរ៉េ របាំសួរព្រ័ត្ត របាគោះត្រឡោក របាំវាយគ្រាប់ របាវាយគួយជាដើម។

របាំតន្តី
កាលពីសម័យមុនគេហៅរបាំតន្រ្តីនេះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្តេច ហើយគេនិយមលេងតែក្នុងវាំងស្តេចដូចជា លេងនៅពេលបួងសួង លេងថ្វាយអាទិទេព និងថ្វាយវិញ្ញាណខ័ណ្ខស្តេចដែលបានចូលទីវង្គតទៅហើយ។ របាំនេះមានកំណើតយូរយាណាស់មកហើយ។ លុះដល់សម័យអង្គរគេបានឆ្លាក់រូបទេបអប្សរដែលជាស្រីរបាំចុះពីលើថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភាតរះ និងរឿងព្រេងខ្មែរ។ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវ។ល។ ឯការដេគួរអោយចាប់អារម្មណ៍ចំពោះរបាំភន្តី ឬរបាំក្បាច់បុរាណនេះ គឺកាយវិការនីមួយៗមានន័យមួយ ហើយសភាពទន់ភ្លន់សុភាបសមតាមចិត្តគំនិត្តខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព។

ឯកសារ៖ https://km.wikipedia.org 
ផ្សព្វផ្សាយចែករំលែក៖ khomrean.com

No comments:
Write comments

ADVERTISEMENT(670 X 100)