Monday, November 7, 2016

ទឹកក្រូចច្របាច់ - ខំរៀន.khomrean.com

 

ទឹកក្រូចច្របាច់

គ្រឿងផ្សំ

ក្រូច ស្ករស អំបិល ក្រូចឆ្មារ ទឹកកក

វិធីធ្វើ

១- ទឹកក្រូចច្របាច់ ៣/៤ ពែង, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ , ទឹកស្ករ ១/៤ពែង , អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ, ទឹកកកឈូស ១ពែងកន្លះ
២- លាយទឹកក្រូច ទឹកក្រូចឆ្មារ ទឹកស្ករ អំបិល អោយចូលគ្នា រហូតដល់អំបិលរលាយចូលគ្នាសព្វល្អ ។
៣- ពេលពិសា ដួសទឹកកកឈូស ឬទឹកកកដុំ ដាក់កែវ ហើយចាក់ទឹកក្រូចច្របាច់ ចូលកែវ ពិសាបានភ្លាមៗ ។ 

កំណត់សំគាល់ផ្សេងៗ

គុណប្រយោជន៍ផ្នែកអាហារ 
ផ្លែក្រូច ដែលមានទម្ងន់ប្រហែល ១០០ក្រាម អាចមានសារធាតុអាហារ សំខាន់ទាំងឡាយ ដូចជា ថាមពល, ការបូអ៊ីដ្រាត កាកសរសៃអាហារ (Fiber) និងមានវីតាមីន C ខ្ពស់ ។ 
គុណប្រយោជន៌ផ្នែកឱសថ 
បំបាត់ការស្រេកទឹក ការពារការឆ្លងបាក់តេរី ការពារផ្តាសាយ កាត់បន្ថយបរិមាណ កូលេស្តេរ៉ូស ក្នុងឈាម ធ្វើអោយប្រព័ន្ធរំលាយអាហារ ធ្វើការប្រក្រតី ៕

យោបល់ចំពោះអត្ថបទនេះ

ខំរៀន.khomrean.com

No comments:
Write comments

ADVERTISEMENT(670 X 100)