Tuesday, November 22, 2016

ប្រភេទអាហារបំផ្លាញខួរក្បាលទារកក្នុងផ្ទៃ - Food destroys the brain in the fetus - ខំរៀន.khomrean.com

 

ប្រភេទអាហារ​​បំផ្លាញខួរក្បាលទារកក្នុងផ្ទៃ
 ​នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកចង់ឱ្យខួរក្បាលកូនលូតលាស់បានល្អ ហើយមានប្រាជ្ញាឆ្លាត អ្នកគួរតែចៀសកុំពិសាអាហារមួយចំនួននេះឱ្យសោះ ព្រោះវាអាចបំផ្លាញខួរក្បាលកូនបាន តើមានអាហារអ្វីខ្លះទៅ?
​    ​- ប៊ីចេងគឺជារបស់ដែលអ្នកមិនគួរញ៉ាំបំផុតដូចដែរអ្នកធ្លាប់ដឹងរួចមកហើយ ព្រោះវាមិនត្រឹមតែបំផ្លាញសុខភាពកូនក្នុងផ្ទៃនោះទេ ថែមទាំងអាចបំផ្លាញអ្នកយ៉ាងងាយបំផុត
​    ​- អាហារដែលផ្អាប់ដូចជាជ្រក់ របស់ផ្សេងៗក៏អ្នកមិនអាចញ៉ាំបានដែរបើអ្នកចង់ឱ្យខួរក្បាលកូនលូតលាស់បានល្អ
​    ​- កាហ្វេ ត្រីឆៅ និងស្ករកៅស៊ូសុទ្ធតែអ្នកគួរតែចៀសកុំពិសា ទើបកូនអាចមានខួរក្បាលដ៏ឆ្លាតមួយបាន
​    ​- ពោតលីងដែលលក់តាមរោងកុន និងឆាខ្វៃក៏មិនអាចបរិភោគច្រើនដូចគ្នា ព្រោះវាសុទ្ធតែអាចធ្វើឲ្យខួរក្បាលកូនមានបញ្ហាបាន
​    ​- នៅពេលដែលអ្នកញ៉ាំក្រូចច្របាច់ អ្នកមិនអាចដាក់ស្ករបានទេ អ្នកអាចពិសាតែក្រូចបានហើយ ទើបវាមិនប៉ះពាល់ដល់សុខភាពកូន និងអ្នក
​    ​- ពងទាក្បុង (ពងទាខ្មៅ) ក៏អ្នកមិនអាចពិសាបានដែរ ព្រោះវាអាចឱ្យអ្នកខ្វះឈាម និងធ្វើឱ្យខួរក្បាលកូនចុះខ្សោយបាន


ផ្សព្វផ្សាយចែករំលែក៖khomrean.com

2 comments:
Write comments

ADVERTISEMENT(670 X 100)