Monday, November 21, 2016

ឱវាទ ឬ​ពាក្យទូន្មាន​​ពី​​បុគ្គល​​ជោគជ័យ​ ៩ រូប​ - Advice from 9 successful persons

 

ឱវាទ ឬ​ពាក្យទូន្មាន​​ពី​​បុគ្គល​​ជោគជ័យ​ ៩ រូប


ក្នុង​ការ​ចាប់​ផ្ដើម​ជំនួញ​មួយ​ឲ្យ​បាន​ជោគជ័យ​ ​មាន​កត្តា​ជា​ច្រើន ​ដែល​ត្រូវ​គិត​ដល់​រួមមាន​ គម្រោ​ង​ការ​ស្រាវជ្រាវ​​ និង​ថវិកា​ជាដើម​។ ​ទន្ទឹម​នឹង​នោះ​ ​គំនិត​​ ​និង​ដំបូន្មាន​ល្អ​ៗ​ ក៏​ជា​អ្វី​ដែល​មិន​អាច​មើល​រំលង​បាន​ដែរ។ ហេតុ​ដូចនេះ​ khomrean មានបំណងផ្សព្វផ្សាយបន្តចំណេះដឹងនេះ និង ​ចង់​លើក​យក​ដំបូន្មាន​ពី​បុគ្គល​ជោគជ័យ​មួយ​ចំនួន​​ មក​ចែក​ជូន​ប្រិយមិត្ត​បាន​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង។ ​ចង់​ដឹង​ថា ជា​អ្វី​ខ្លះ​សូម​មើល​រូបភាព​ និង​ការ​រៀប​រាប់​ខាងក្រោមៈ
១. Gert Boyle ប្រធាន​ក្រុមហ៊ុន Columbia Sportswear ត្រូវ​ធ្វើ​ការ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត។ ​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​ព្រលឹម​ទល់​ព្រលប់​គួបផ្សំ​នឹង ការ​ផ្សព្វផ្សាយ​បាន​ត្រឹមត្រូវ​ នឹង​ជួយ​ឲ្យ​អ្នក​ជោគ ជ័យ។​
២. Adriana Blake ​ម្ចាស់ Taos Ski Valley ​និយាយ​ចេញ​ពី​ទឹក​ចិត្ត​​របស់​អ្នក ​អ្វី​ដែល​ជា​ចំណុច​ខ្លាំង ​និង​ខ្សោយ​របស់​អ្នក​ប្រាប់​ដល់​មិត្ត​រួម​ក្រុម។
៣. ​Gary Erickson ​ស្ថាបនិក​ Cliff Bar ត្រូវ​ជួល​មេធាវី​ដ៏​ល្អ ​ព្រោះ​ការ​ធ្វើ​ជំនួញ​អាច​មាន​ឧបសគ្គ​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់​។
៤. Sammy Hagar ​តារា​ចម្រៀង​រ៉ក់ កុំ​គិត​ថា​លុយ​ជា​អ្វី​គ្រប់យ៉ាង។ ​នៅ​ពេល​ដែល​អ្នក​​ស្រឡាញ់​អ្វី​មួយ​ដោយ​ពិតប្រាកដ ​ផ្ដោត​ធ្វើ​វា​ដោយ​មិន​គិត​រឿង​លុយ​ខ្លាំង​នោះ​ អ្នក​នឹង​គ្មាន​សម្ពាធហើយគិត​ ថា ​វា​មិន​ដូច​ជា​ការងារ​តែ​ជា​ការ​បំពេញ​ចំណង់​របស់​អ្នក​ទៅ​វិញ ។
៥. Travis Campbell ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​សហគ្រាស ​Far Bank ព្រម​រៀន​អ្វី​ដែល​ថ្មី។ ​ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​អ្វី​ដែល ថ្មី​អាច​ឲ្យ​យើង​ទទួល​ជោគជ័យ​ដ៏​សម្បើម​មិន​ថាជា​ការ ងារ​អ្វី​នោះ​ទេ ។
៦. ​Lara Merriken ស្ថាបនិក​ Larabar​​ ត្រូវ​ជឿជាក់​លើ​មិត្ត​រួម​ក្រុម។ ​​មនុស្ស​តែ​ម្នាក់​​មិន​អាច​មាន​គំនិត​ប្រសើរ​ជាង​គេ​រហូត​នោះ​ទេ ​ដូច្នេះ​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ការងារ​ដែល​មិត្ត​រួម​ក្រុម​​​ទទួល​ខុស​ ​ត្រូវ ​ដើម្បី​ជោគជ័យ​ទាំង​អស់​គ្នា។
៧. ​Jim Koch ​ស្ថាបនិក​ក្រុមហ៊ុន The Boston Beer​​ ត្រូវ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព។​ ​​ត្រូវ​ជួល​បុគ្គលិក​ដែល​មាន​សមត្ថភាព​ ជាង​មនុស្ស​ធម្មតា​​ ធ្វើ​ដូចនេះ​ក្រុមហ៊ុន​អ្នក​ពោរពេញ​ដោយ​ធនធាន​មនុស្ស​ល្អៗ។
៨. ​Kim Jordon ​សហ​ស្ថាបនិក New Belgium Brewing​​ ទទួល​យក​ភាព​ខុស​ប្លែក​គ្នា។ ​​ក្រុមហ៊ុន​មួយ​ដែល​មាន​វប្បធម៌​ចម្រុះ​​ និង​គំនិត​ផ្សេង​ៗ​គ្នា​​ រមែង​នាំ​យក​អ្វី​ដែល​ថ្មី​ និង​ប្លែក​ ក្នុង​ការ​សម្រេច​គោលដៅ​រួម។
៩. Jim Holland ​សហ​ស្ថាបនិក​ Backcountry.com​ ត្រូវ​ឲ្យ​តម្លៃ​លុយ​តិចតួច​បំផុត។ ​នៅ​ពេល​ដែល​យើង​ធ្វើ​ដូច​គ្មាន​អ្វី​ក្នុង​ខ្លួន​​នោះ​យើង​នឹង​ស្គាល់​ថា​​ ប្រាក់ ១​កាក់ ១​ សេន​មាន​តម្លៃ​ប៉ុណ្ណា។
      សង្ឃឹម​ថា ​ដំបូន្មាន​ល្អៗ​ខាងលើ​ជួយ​ដល់​អ្នក​លើ​ផ្នែក​ចិត្ត​គំនិត​​ដើម្បី​ឈាន​ទៅ​រក​ការងារ​ ឬ​ផែន​ការ​អាជីវកម្ម​ដ៏​ជោគជ័យ​នា​ពេល​ខាង​មុខ៕
ផ្សព្វផ្សាយបន្ត៖ khomrean.comប្រភព៖ Entrepreneur ​​​

No comments:
Write comments

ADVERTISEMENT(670 X 100)