Tuesday, January 3, 2017

ផ្លែទាបបារាំង មាន​ប្រសិទ្ធភាព​ព្យាបាល​​​ជំងឺមហារីក 

ផ្លែទាបបារាំង​ជាប្រភេទ​រុក្ខជាតិ​មាន​មួយ​ប្រភេទ​ដែល​មាន​ប្រភព​មកពី​ប្រទេស​អាមេរិច​ភាគខាង​ជើង និង​ខាង​ត្បូង ហើយ​សព្វថ្ងៃនេះ​វាត្រូវ​បានគេ​ដាំដុះ​ស្ទើរ​តែគ្រប់​ប្រទេស។ មនុស្ស​សម័យ​បុរាណ​យកស្លឹក​ទាប​បារាំង​ធ្វើជា​តែ ដែល​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ថ្លើម និង​ទឹកនោមផ្អែម។

ប្រជាជន​អាហ្វិកនៅ​តែប្រើ​ប្រាស់​រុក្ខជាតិនេះ​ធ្វើជាឱសថ​បំបាត់​ស្ពឹក​ស្រពន់ និងព្យាបាល​ជំងឺ​ផ្តាសាយ​របស់​កុមារ។ កាលពី ២-៣ខែ​មុន ព័ត៌មាន​បាន​ចេញផ្សាយ​ពី ផ្លែ​ទាបបារាំង​មាន​ផ្ទុកនូវ​សារធាតុ​ដ៏ខ្លាំងក្លា​ប្រឆាំងនឹង​ជំងឺ​មហារីក។ អ្នក​ជំនាញ​បាន​និយាយ​ថា រុក្ខជាតិ​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ព្យាបាល​ដោយ​ប្រើគីមី។ ផ្លែទាប​បារាំង​នេះអាច​ជួយ​សម្លាប់​កោសិកា​មហារីក ហើយ​មិនប៉ះពាល់​ដល់​កោសិកា​ល្អ​ផ្សេង​ទៀត​ឡើយ។

តាមរយៈ​ការស្រាវជ្រាវ​ចុង​ក្រោយ​បាន​បង្ហាញ​ថា ផ្លែទាប​បារាំង​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​វិធី​ព្យាបាល​ដោយ​ប្រើគីមី ១០ ០០០ ដង។ ផ្លែ​ទាប​បារាំង​មិនផ្តល់​ផល​ប៉ះពាល់​ដល់​សរីរៈ​ផ្សេងៗ​ឡើយ ប្រសិនបើ​ប្រើវា​ឱ្យ​បាន​ត្រឹមត្រូវ។ វាអាច​ជួយ​បំផ្លាញ​កោសិកា​មហារីក និងបង្កើន​សុខភាព​កោសិកា​រាងកាយ ហើយ​ធ្វើឱ្យ​មុខងារ​ក្នុង​រាងកាយ​ដំណើរការ​បាន​ធម្មតា។

ទោះបីជាយ៉ាង​ណាក៏ដោយ អ្វីដែល​សំខាន់​គឺថា ផ្លែទាប​បារាំង​នៅតែជា​ការ​ចាប់ផ្តើម​នៃការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ផ្សេងៗ​គ្នា។ វាអាច​ត្រូវបានគេ​ទិញយក​ទៅធ្វើ​ជា​អាហារ​ផ្គត់ផ្គង់។ ប៉ុន្តែ យើង​ជឿថា តាម​ការសិក្សា​កន្លងមក​នៅតែ​បញ្ជាក់​ពីឥទ្ធិពល​ប្រឆាំង​នឹង​ជំងឺ​មហារីក​របស់​ផ្លែទាប​បារាំង ហើយ​ធ្វើឱ្យ​មនុស្ស​ដែល​ទទួល​រងនៃ​ជំងឺ​មាន​ក្តីសង្ឃឹម​នៅពេល​ខាងមុខនេះ។

រុក្ខជាតិហិរសុទ្ធតែ​មាន​ឥទ្ធិពល​ក្នុង​ការ​ព្យាបាល រួមទាំង​ឬស និង​ផ្លែរបស់​វា។ វាសម្បូរ​ទៅដោយ​វីតាមីន​ជាច្រើន ​និង​សារធាតុ​ខនិជ ហើយ​ថែមទាំង​មាន​សារធាតុ​ចិញ្ចឹម​ជាច្រើន​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​រាងកាយ។

នៅក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក ផ្លែទាប​បារាំង​ដើរតួនាទី៖
- សម្លាប់កោសិកា​មហារីក បង្កើនសុខភាព​ដល់​កោសិកា និងមិន​ផ្តល់ផល​ប៉ះពាល់​មិនល្អ​ដល់​រាងកាយ
- ការពារ​ប្រព័ន្ធភាពស៊ាំ ការពារ​ការឆ្លង​មេរោគ​ដែល​គ្រោះថ្នាក់​ដល់​អាយុជីវិត
- ជួយឱ្យ​មុខងារ​នៅក្នុង​សរីរាង្គ​ដំណើរការ​បាន​ធម្មតា
- បង្កើន​ថាមពល​ខ្លាំងក្លា និង​អារម្មណ៍ល្អ

តាមរយៈការ​ធ្វើពិសោធន៍​របស់​ឱសថស្ថាន​សហរដ្ឋ​អាមេរិច​បានរក​ឃើញថា ផ្លែទាប​បារាំង​អាចទៅ​បំផ្លាញ​កោសិកា​មហារីក​បាន ១២ប្រភេទ រួមទាំង​ជំងឺ​មហារីក​ពោះវៀនធំ សុដន់ សួត លំពែង និងជំងឺ​មហារីក​ប្រូស្តាត៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព​ និងត្រួតពិនិត្យ​ដោយ www.health.com.kh
ប្រែសម្រួលដោយ៖ ដារ៉ា

មហារីក​ជា​ជំងឺ​តំណរ​ពូជ​ឬ​យ៉ាងណា​?

តាម​ការសិក្សា​អង្កេត​ស្រាវជ្រាវ បាន​បង្ហាញថា មាន​ប្រភេទ​ជំងឺមហារីក​ខ្លះ គឺ​ហាក់​នឹង​ងាយ​កើតមាន ចំពោះ​មនុស្ស​មួយចំនួន គឺ​អាស្រ័យទៅលើ​កត្តា​តំណពូជ​។ នេះ​ក៏​ព្រោះតែ វា​ត្រូវបាន​បង្ហាញថា​ហ្សែ​ន មាន​តួនាទី នៅក្នុង​ការវិវត្តន៍រ​បស់​ជំងឺមហារីក​មួយចំនួន ។​

​ការសិក្សា​ក្នុងពេល​បច្ចុប្បន្ននេះ បង្ហាញថា តំណពូជ​គឺមាន​ទំនាក់ទំនង​ជាខ្លាំង​បំផុត ជាមួយនឹង ជំងឺ មហារីក ពោះវៀន​, សុដន់ និង ជំងឺមហារីក​ក្រពះ ។ ប្រហែលជា ៥ ទៅ ១០​ភាគរយ គឺ​ត្រូវបាន​គិតថា វា​កើតមាន​ដោយសារ កត្តា​តំណពូជ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ វា​ត្រូវបាន​គេ​ដឹងថា មូលហេតុ​ដែល​ចំបង​ជាងគេ នៃ​ជំងឺមហារីក​ភាគ ច្រើន​នោះ គឺ​បណ្តាលមកពី​កត្តា​មជ្ឈដ្ឋាន​ខាងក្រៅ មានដូចជា ការជក់បារី​, ការផឹក​ស្រា​,​របប​អាហារ​, ការបង្ក​រោគ​, កាំរស្មី​, ថ្នាំ និង សារជាតិ​គីមី​ជាដើម ។​

​ជំងឺមហារីក​សុដន់ និង កត្តា​ហ្សែ​ន​
​វា​ស្ទើរតែ ២៩០០​ករណី​នៃ​ជំងឺមហារីក​សុដន់ បានកើត​មាននៅ​ក្នុងប្រទេស​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ ហើយ​វា​គឺជា​ប្រភេទ​ជំងឺមហារីក ដែល​តែង​កើតមាន​ជាទូទៅ​បំផុត ចំពោះ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​។ មាន កត្តា​ជាច្រើន ដែល​បានកំណត់​ពី ការ​ប្រឈម​នឹង​ការកើត​មាននូវ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី ហើយ បញ្ហា​ជា​ចំបង​នោះ គឺ​អាយុ​។ ហើយ​ជំងឺមហារីក​អូវែ ក៏​ជា​កត្តា​ប្រឈម​ដ៏​សំខាន់​មួយទៀត ចំពោះ​ជំងឺ មហារីក​សុដន់​ផងដែរ​។ ប្រហែលជា ១ ក្នុងចំណោម ២០​ករណី​នៃ​ជំងឺមហារីក​សុដន់ គឺអាច​រួមចំណែក ពី​កត្តា​តំណពូជ ។​

​ជំងឺមហារីក​ពោះវៀន និង កត្តា​ហ្សែ​ន​
​ស្ទើរតែ ៣៥០០​ករណី ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា កើតមាន​នូវ​ជំងឺមហារីក​ពោះវៀន នៅក្នុង ប្រទេស​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ ។ វា​ជា​ប្រភេទ​ជំងឺមហារីក លំដាប់​ទី​ពីរ បន្ទាប់ពី​ជំងឺមហារីក​ក្រពេញ ប្រូ​ស្តា​ត​។ ក៏ដូចជា ជំងឺមហារីក​សុដន់​ផងដែរ កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​ដ៏​ខ្លាំង​បំផុត​នោះ គឺ​កត្តា​អាយុ ។​

​ជំងឺមហារីក និង ប្រវត្តិ​សុខភាព​របស់​ក្រុមគ្រួសារ​
​ប្រសិនបើ​គ្រួសារ​អ្នក មាន​ប្រវត្តិ​ជំងឺមហារីក​ខ្លាំងក្លា នោះ​ជាធម្មតា​វា​មានន័យថា ប្រភេទ​នៃ​ជំងឺ មហារីក​ដូចគ្នា បាន​កើតមាន​ចំពោះ​សមាជិក​ក្រុមគ្រួសារ​អ្នក ជាច្រើន​ជំនាន់​មកហើយ ឬ មាន​សមាជិក ណា​ម្នាក់ ធ្លាប់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ នៅក្នុង​អាយុ​ក្មេង ជាង​សភាព​ធម្មតា​។​

​សម្រាប់​អ្នក ដែលជា​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​នេះ អាច​នឹងត្រូវ​បានធ្វើកា​រ​ណែនាំ អោយទៅ ជួប​ប្រឹក្សា​នឹង​អ្នកមាន​ជំនាញ ផ្នែក​ហ្សែ​ន ដែលជា​កន្លែង​អាច​រាយការណ៍​បាន​ពី សមាជិកគ្រួសារ​ណា ម្នាក់​ដែល​អាចមាន​ផ្ទុក​វា នឹងត្រូវ​បានធ្វើ​ការពិនិត្យ​តាមដាន និង ប៉ាន់ប្រមាណ​ពី ការ​ប្រឈម​ទៅនឹង ជំងឺមហារីក​នេះ ។​

​ប្រសិនបើ​សមាជិក​ណា​ម្នាក់ ត្រូវបាន​សន្មត​ថា មានការ​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ការកើត​មាននូវ​ជំងឺ នេះ​ក្នុង​កម្រិត​ខ្ពស់ នោះ​អ្នកជំនាញ​អាច​នឹង រៀបចំ​នូវ​ការធ្វើ​តេស្ត​តាមដាន​ពិនិត្យ ដើម្បី​ស្វែងរក​ពី សញ្ញា ណាមួយ របស់​ជំងឺមហារីក​អោយបាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើបាន​។​

​ជំងឺមហារីក ដែល​ត្រូវបាន​គេ​ជឿថា មាន​ទំនាក់ទំនង​ជាមួយនឹង​ហ្សែ​ន មានដូចជា​៖
​ជំងឺមហារីក​សុដន់​។​
​ជំងឺមហារីក​ពោះវៀន​។​
​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត​។​
​ជំងឺមហារីក ក្រពះ ៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព​ និងត្រួតពិនិត្យ​ដោយ www.health.com.kh

គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​ដោយ​ប្រើ​ទឹកក្រូច​ឆ្មា​

ក្រូចឆ្មា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​ព្យាបាល​នៅផ្ទះ​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​គ្រប់គ្រង និង​កាត់បន្ថយ​សម្ពាធ​ឈាម​បាន​។ ដូច្នេះ​ហេតុអ្វី​បានជា​វា​មាន​ប្រសិទ្ធភាព​អ​ញ្ជឹ​ង​?

​ក្រូចឆ្មា​នឹងធ្វើ​ឲ្យ​សរសៃឈាម​មាន​ភាពបត់បែន ទន់ និង​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ វា​ក៏​ផ្ទុក​ទៅដោយ​វីតាមីន B និង C ហេតុ​ដូច្នេះហើយ ការ​ញ៉ាំ​ក្រូចឆ្មា​ទៀងទាត់​អាច​បង្ការ​ជំងឺខ្សោយបេះដូង​បាន​ផង​។ 

​កម្រិត Triglyceride ខ្ពស់​ប្រហែលជា​ប៉ះពាល់​ដល់​ថ្លើម និង​ធាត់​លើស​ទម្ងន់​បាន ដូច្នេះ​វា​អាច​នឹង​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ដែរ​។ ទឹកក្រូច​ឆ្មា​អាច​បញ្ចុះ​កម្រិត Triglyceride បាន​ដូច្នេះ​វា​ពិត​ជាមាន​ប្រយោជន៍​ណាស់​ពី​ជំងឺ​លើស​សម្ពាធ​ឈាម វា​ក៏​ទៅ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល និង​អាចជួយ​បញ្ចុះ​ទឹកនោម​បាន​តិចតួច​ដែរ​។ 

របៀប​ធ្វើ​ទឹកក្រូច​ឆ្មា
​សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ស្រស់ៗ​យ៉ាងហោចណាស់ ៣ ទៅ​៤​ដង​ជា​រៀងរាល់ថ្ងៃ​អាចមាន​ប្រយោជន៍​បំផុត​។ ក្រូចឆ្មា និង​ទឹក​ក្តៅ​ឧណ្ហៗ​មាន​ប្រយោជន៍​ច្រើនណាស់​។ 

​អ្នក​ក៏​អាច​ញ៉ាំ​ទឹកក្រូច​ឆ្មា​មួយ​កែវជា​រៀងរាល់​ព្រឹក​នៅ​ពោះ​ទទេ​ដែរ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត​។ ប៉ុន្តែ​ត្រូវ​ចៀសវាង​ការ​ថែម​អំបិល ឬ​ស្ករ​ក្នុង​ទឹកក្រូច​ឆ្មា​នោះ​៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព​ និងត្រួតពិនិត្យ​ដោយ www.health.com.kh

Friday, December 30, 2016

ពិតជាអស្ចារ្យ!! រូបមន្ត​ថែរក្សា​ស​ម្ជ​ស្ស ចំណាយតិច​ហើយ​ល្អ​ជាង​ សំបុក​ទឹកមាត់​ត្រចៀកកាំ​

សំបុកត្រចៀកកាំគឺជារបស់ដែលអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងរួចមកហើយថានៅពេលដែលយក​វាមកញ៉ាំ វាអាចជួយរក្សាសម្រស់អ្នកឲ្យស្អាត និងមិនងាយចាស់ឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តម្យ៉ាងដែលអាចផ្តល់អត្ថប្រយោជន៍ដូចជាសំបុកត្រចៀកកាំទាំងនោះអញ្ចឹង​។ តើមានវិធីធ្វើបែបណាទៅ?

១). គ្រឿងផ្សំ ៖
– ផ្កាថ្មចំនួន១៥ក្រាម
– ពុទ្ធ្រាក្រហមចំនួន១២គ្រាប់
– ស្ករក្រាមបរិមាណល្មម។

២). របៀបចម្អិន ៖
– ដំបូងអ្នកត្រូវតែយកផ្កាថ្មនេះទៅត្រាំក្នុងទឹក ដោយត្រាំរហូតដល់វារីកធំ ទើបកាត់ក្បាលវាចេញ ហើយហែកចេញជាដុំតូចៗ ទើបលាងទឹកម្តងទៀតឲ្យស្អាត ហើយស្រង់ឡើងដោយពូតទឹកវាឲ្យស្ងួត។ រីឯពុទ្ធ្រាក្រហមវិញ អ្នកអាចយកវាទៅលាងទឹកឲ្យស្អាត ហើយទុកប្រើ។ បន្ទាប់មកអ្នកអាចយកផ្កាថ្ម និងពុទ្ធ្រាក្រហមទៅដាំជាមួយទឹកដែលមានបរិមាណល្មម ដោយបើកភ្លើងធំដាំវាឲ្យពុះរួចទើបប្តូរមកភ្លើងតូច ដោយរំងាស់វាចំនួនពី២ទៅ៣ម៉ោ
ង ទើបដាក់ស្ករក្រាមចូលទៅជាការស្រេច។ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងអាចជួយប៉ូវក្រលៀន ធ្វើឲ្យស្បែកអ្នកសស្អាត និងទន់។

* បញ្ជាក់ ៖ នៅពេលដែលអ្នកត្រាំផ្កាថ្មនេះ អ្នកត្រូវតែប្រយ័ត្នបំផុត ដោយអ្នកត្រូវតែប្រើទឹកដែលអ្នកយកមកញ៉ាំយកមកត្រាំវាឲ្យរីក ហើយលាងឲ្យស្អាត បន្ទាប់មកអ្នកត្រូវតែកាត់ចោលកន្លែងដែលត្រាំហើយមិនរីកស្គុះស្គាយ ជាពិសេសកន្លែងដែលមានស្នាមលឿងៗ ហើយអ្នកត្រូវតែជ្រើសរើសផ្កាថ្មដែលស្រស់ ទើបអ្នកញ៉ាំហើយមិនពុល៕

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ http://lookingtoday.com/health

អត្ថប្រយោជន៍ របស់ផ្លែល្ពៅ
ល្ពៅជារុក្ខជាតិបន្លែ ដែលយើងអាច យកមកទទួលទាន បានគ្រប់គ្រឿង គ្រប់រូបបែប ចាប់តាំងពីត្រួយរបស់វា។ ជាមួយគ្នានេះដែរ សាច់ពណ៌ លឿង របស់ល្ពៅ សំបូរទៅដោយសារជាតិ បេតា ខារ៉ូទីន ដែលរាងកាយយើយយកទៅ បំលែងជាវីតាមីន A ហើយបេតាខារ៉ូទីន ថែមទាំងជួយបន្ថយឪកាសនៃការ កើតរោគមហារីកបានយ៉ាងល្អ ។ ក្រៅពីនេះល្ពៅថែមទាំងផ្ទុកទៅដោយ កាល់ស្យូម ផូស្វ័រ ដែក វីតាមីន B1 B2 និងវីតាមីន C រួមទាំងកាកសរសៃអាហារដ៏មានប្រយោជន៍។ សម្រាប់គុណប្រយោជន៍ ខាងផ្នែកថ្នាំ គឺគ្រាប់ល្ពៅជួយបញ្ចុះមេរោគ បញ្ចុះនោមហើយដែល សំខាន់គឺ មានផូស្វ័រខ្ពស់ ធ្វើឲ្យឪកាស នៃការកើត ជំងឺប្រមេះក្នុងប្លោកនោមចុះថយ ។ ចំពោះឬសល្ពៅអាចប្រើជាថ្នាំក្អក កំចាត់ពិស សត្វល្អិតទិចឬខាំ ថែមទាំងជួយបំរុងរាងកាយទៀត ផង ។ រីឯជ័ររបស់ល្ពៅ គេប្រើបំបាត់ពិស រមាស់កន្ទួល រោម និងសាច់ល្ពៅអាចយកមកព្យាបាលអាការៈហើមជាំ ឬរលាក យ៉ាងមានប្រសឹទ្ធភាព ៕ 

ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ http://lookingtoday.com/health

Tuesday, December 20, 2016

រក​យូរហើយ​! នេះ​ជា​ទឹក​ផ្លែឈើ​ធម្មជាតិ​ជួយ​កម្ចាត់​ក្លិន​ខ្លួន និង​ក្លិន​មាត់ ដោយ​មិនបាច់​ប្រឹង​
​ការរួមបញ្ចូល​គ្នា​រវាង​ផ្លែឈើ​និង​បន្លែ​របស់​ភេសជ្ជៈ​នឹង​កម្ចាត់​ក្លិន​មិនល្អ​ពីមួយ​តួខ្លួន​មនុស្ស​បាន​។ ប្រសិនបើ​អ្នក​គ្រោង​ចំណាយពេល​ក្នុង​ក្រុមហ៊ុន​ធំ ឬ​ជាមួយ​ដៃគូ​នៅលើ​គ្រែ អ្នក​ត្រូវ​ប្រាកដថា​មិនមាន​ក្លិន​មាត់ ឬ​ក្លិន​ខ្លួន​ដែល​នឹង​ប៉ះពាល់​ដ៏​សុភមង្គល​របស់​អ្នក​នោះទេ​។​
​    ​ហើយ​មាន​មូលហេតុ​ជាច្រើន ការ​មាន​ក្លិន​ខ្លួន​និង​មាត់​អាច​បណ្ដាលមកពី​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​ភេសជ្ជៈ​ខាងក្រោម​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ខាងលើ​ជូន​អ្នក​បាន​។​
​    ​* គ្រឿងផ្សំ​៖
​    ​- ផ្លែ​ប៉ោម ២ ផ្លែ​
​    ​- ស្លឹក​ស្ពៃក្រញាញ់ ៥ ទង​
​    ​- ជីរវ៉ាន់ស៊ុយ ១ ក្ដាប់​តូច​
​    ​- ទឹកក្រូច​ឆ្មា ១ គ្រាប់​
​    ​- ខ្ញី​មួយ​ចំណិត​តូច​
​    ​* របៀប​ផ្សំ និង​ប្រើប្រាស់​៖
​    ​យក​គ្រឿងផ្សំ​ទាំងអស់​លាង​ក្នុង​ទឹកកក​ឱ្យ​ត្រជាក់ សឹម​ក្រឡុក​ក្នុង​ម៉ាស៊ីនទឹក​ក្រឡុក​បញ្ចូល​គ្នា​។ ប្រសិនបើ​មិន​លាង​ជាមួយនឹង​ទឹកកក​ទេ អ្នក​អាចដាក់​ទឹកកក​ខ្លះ​ចូលក្នុង​ម៉ាស៊ីន​ទឹកក្រឡុក​ក៏បាន​។​
​    ​ពិសា​ភេសជ្ជៈ​រៀងរាល់ថ្ងៃ មុន​បាយ​ព្រឹក បន្ទាប់មក លោកអ្នក​អាច​និយាយថា​លា​ហើយ​ក្លិន​អាក្រក់​ក្នុង​ខ្លួន​៕
ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ khmeread.com

បើ​មិន​ចង់​ទទួលទាន​សាច់​ទេ ងាក​មករក​អាហារ​ទាំងនេះ ព្រោះ​មានគុណ​សម្បត្តិ​ស្មើ​សាច់គោ​សាច់ជ្រូក​សាច់មាន់​ដែរ​

ខុសពី​សាច់​ដែល​សម្បូរ​ប្រូតេអ៊ីន ពពួក​សណ្ដែក​មាន​ជាតិ​ខ្លាញ់​តិច គ្មាន​ជាតិ​ខ្លាញ់​ឆ្អែត និង​គ្មាន​កូ​ឡេ​ស្ដេ​រ៉ុល​។ យោងតាម​ការសិក្សា​បង្ហា​ញ​ថា មនុស្ស​ដែល​ពិសា​ពពួក​សណ្ដែក​មានឱកាស​តិចតួច​បំផុត​ក្នុង​ការកើត​ជំងឺ​បេះដូង​។​
​    ​ពពួក​សណ្ដែក​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​មហារីក ដោយសារ​វា​ជា​ប្រភព​នៃ​សារធាតុ​អត់​ទី​អុកស៊ីដ​ង់ និង​ជា​គីមី​រុក្ខជាតិ​។ ពពួក​សណ្ដែក​មាន​ជាតិ Glicemical ទាប និង​មាន​កាបូន​អ៊ី​ដ្រា​ត ដែល​បំបែក​ខ្លួន​យឺតៗ​។ ហើយ​វា​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក្នុង​កម្រិត​មួយ​ដ៏​ល្អ​ផងដែរ​។​
​    ​ជា​ប្រភព​ថាមពល​ដ៏​ល្អ និង​សារធាតុ​សំខាន់ៗ ពពួក​សណ្ដែក​មាន​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត ជាតិ​សរសៃ ជាតិ Antioksidasi និង​ជាតិ​រ៉ែ​សំខាន់ៗ​ជាច្រើន និង​វីតាមីន​ដែល​ផ្ដល់​កម្លាំង​និង​អារម្មណ៍​ពេញលេញ​ពេញ​មួយថ្ងៃ​។ សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​ពពួក​សណ្ដែក​គឺ​ល្អ​បំផុត​សម្រាប់​លោកអ្នក ដែល​ចង់​ចៀសវាង​សាច់​៕
ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ khmeread.com/posts/17796

នេះ​ជា​អ្វីដែល​នឹង​កើតឡើង​ចំពោះ​រាងកាយ​របស់​អ្នក ប្រសិនបើ​ពិសា​ទឹក​ការ៉ុត​ស្រស់​រាល់ថ្ងៃ​
ការ៉ុត​គឺជា​បន្លែ​មួយ​ដែល​ពេញនិយម​បំផុត ដោយសារ​វា​អាច​យកទៅ​ចម្អិន ពិសា​ឆៅ ឬ​ធ្វើ​ទឹក​ផ្លែឈើ​ជាមួយនឹង​វត្ថុ​ផ្សេងៗ​តាម​ចំណង់​ចំណូល​ចិត្តបាន​។​
​    ​ការ៉ុត​មាន​មាន​សារធាតុ​ជាច្រើន​ដូចជា Beta-Carotene និង Alpha-Carotene​។ ហើយ​វា​ក៏​ជា​ប្រភព​វីតាមីន A, B, C, K ជាតិ​រ៉ែ​និង​សរសៃ​ផងដែរ​។​
​    ​នេះ​ជា​រឿង​កើតឡើង​ប្រសិនបើ​អ្នក​ពិសា​ការ៉ុត​រាល់ថ្ងៃ​៖
​    ​- ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- គ្រប់គ្រង​ជាតិ​ស្ករ និង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​
​    ​- លាង​ថ្លើម​
​    ​- ជួយ​ស្បែក​ស្អាត​
​    ​- ពង្រឹង​ឆ្អឹង​
​    ​- ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​- ជួយ​សុខភាព​ផ្លូវភេទ​
​    ​- បង្ការ​មហារីក​
​    ​- ជំរុញ​សុខភាព​បេះដូង​
​    ​- និង ការពារ​សុខភាព​ភ្នែក​៕
ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ khmeread.com/posts/17796

អាហារ​គួរ​ចៀសវាង​អំឡុងពេល​ទទួល​ការព្យាបាល​ជំងឺមហារីក
ប្រសិនបើ​ការព្យាបាល​មហារីក​រប​ស់​អ្នកមាន​ផលប៉ះពាល់​ដូចជា ក្អួត ផ្លាស់ប្ដូរ​រសជាតិ ឬ​ឈឺ​មាត់ អ្នក​ត្រូវ​ប្រាកដថា​ខ្លួនឯង​បានរៀបចំ​បញ្ជី​មុខម្ហូប​បាន​ត្រឹមត្រូវ​ហើយ​ឬ​នៅ​។​
​    ​តើ​អ្នក​លោក​មាន​ដឹង​ទេ​ថា ការព្យាបាល​មហារីក​មិន​តាម​វេជ្ជសាស្ត្រ ឬ​ថ្នាំបុរាណ​អាចឱ្យ​អ្នកជា​សះស្បើយ​បាន​? ប៉ុន្ដែ​ក្នុងការ​ព្យាបាល​នោះគេ​តម្រូវឱ្យ​អ្នក​តម​អាហារ​មួយចំនួន​តាម​ការណែនាំ ជាពិសេស​អាហារ​ទាំងនោះ​ត្រូវតែ​ឆ្អិន ១០០ ភាគរយ​។ ប្រសិនបើ​អ្នក​ពិសារ​របស់​ស្រស់ ឬ​ឆៅ វា​នឹងមាន​បាក់តេរី​ជ្រៀបចូល​ក្នុង​រាងកាយ ហើយ​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​កាន់តែ​ទ្រុឌទ្រោម​លែង​តស៊ូ​នឹង​មហារីក​បាន​។​
​    ​ហើយ​ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អ្នក​ត្រូវ​ចៀសវាង ប្រសិនបើ​អ្នក​កំពុង​ព្យាបាល ឬ​ព្យាបាល​មហារីក​ជា​ហើយ​ថ្មីៗ​៖
​    ​- Hot Dog ត្រជាក់ ឬ​អាហារ​ចម្អិន​ស្រាប់ៗ​។​
​    ​- សាច់ក្រក​ក្រៀម ឬ​មិនទាន់​ចម្អិន​។​
​    ​- ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ​រួមមាន​ទឹកដោះគោ​ជូរ មិនទាន់​សម្លាប់​មេរោគ​។​
​    ​- ឈី​ស​ទន់ៗ​ផលិត​ពី​ទឹកដោះគោ​។​
​    ​- សាច់​ប៉ា​តេ ញាំ​បន្លែ​ជាមួយ​ស៊ុត សាច់​ក្រហម មាន់ ឬ​អាហារ​សមុទ្រ​។​
​    ​- ប៉ា​តេ​ក្លាសេ​។​
​    ​- ផ្លែឈើ ឬ​បន្លែ​មិនទាន់​លាង​ទឹក​។​
​    ​- ទឹក​ផ្លែឈើ ឬ​ទឹក​ប៉ោម​មិនទាន់​សម្លាប់​មេរោគ​។​
​    ​- សាច់គោ​ឆៅ​។​
​    ​- ពពួកសត្វ​មាន​សំបក​ដូចជា​អូយ​ស្ទ័​រ​ឆៅ ដោយសារ​ពពួក​នេះ​មាន​ផ្ទុកមេរោគ​ថ្លើម​ប្រភេទ A គួរតែ​ចម្អិន​ឱ្យ​ឆ្អិន​សិន​សឹម​ពិសា​។​
​    ​- ត្រូវ​សិក្សា​លើ​ត្រី​មួយចំនួន ព្រោះ​មិនអាច​ពិសា​បាន​ទាំង​ឆៅ​និង​ឆ្អិន ដោយសារ​វា​មាន​ជាតិ​បា​រ៉​ត​ខ្ពស់​។​
​    ​- អាហារ​ជប៉ុន ស៊ូ​ស៊ី​។​
​    ​- ស៊ុត​មិនទាន់​ឆ្អិន ឬ​ឆៅ​៕


ផ្សព្វផ្សាយចែករំលែក៖ khomrean.com
ប្រភព៖ khmeread.com/posts/17796

Thursday, December 15, 2016


ខំរៀន.khomrean.com

ខំរៀន.khomrean.com


ខំរៀន.khomrean.com

ADVERTISEMENT(670 X 100)